Revelation of John 5

1បន្ទាប់មកខ្ញុំ​ឃើញ​មាន​សៀវភៅមួយនៅក្នុង​ព្រះ​ហស្ដ​ស្ដាំ​របស់​ព្រះអង្គ​ដែល​គង់​នៅ​លើបល្ល័ង្ក​សៀវភៅ​នោះ​មានសរសេរ​អក្សរ​ទាំង​ក្នុងទាំងក្រៅ​ព្រមទាំង​មាន​បិទត្រាប្រាំពីរ​ផង។ 2ខ្ញុំក៏​ឃើញទេវតា​ដ៏​ខ្លាំងពូកែ​មួយ​រូបប្រកាសដោយសំឡេងខ្លាំងៗថា៖ ​«តើ​អ្នកណាស័ក្ដិសម​នឹង​បើកសៀវភៅនេះនិងបកត្រាទាំងនេះបាន 3ប៉ុន្ដែគ្មាន​អ្នកណា​ម្នាក់​ដែល​នៅស្ថានសួគ៌​នៅ​ផែនដី​នៅ​ក្រោមដីអាចបើកមើលសៀវភៅ​នោះ​បានឡើយ 4ពេលនោះ​ខ្ញុំ​យំយ៉ាងខ្លាំងព្រោះមិនឃើញ​អ្នកណា​ម្នាក់​ស័ក្ដិសម​នឹង​បើកមើលសៀវភៅ​នោះ​ឡើយ 5រួចមាន​ចាស់ទុំម្នាក់និយាយ​មក​ខ្ញុំថា៖ ​«កុំយំអីមើល៍តោដែលចេញពីកុលសម្ព័ន្ធយូដា​ជា​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​ព្រះអង្គ​មានជ័យជម្នះ​ព្រះអង្គ​អាច​បើក​សៀវភៅនិង​បក​ត្រា​ទាំង​ប្រាំពីរ​នោះ​បាន»។ 6ខ្ញុំឃើញកូន​ចៀម​មួយ​ដែល​មើល​ទៅ​ដូចជាគេ​សម្លាប់​រួច​ហើយ​កំពុង​ឈរនៅរវាងបល្ល័ង្កនិងសត្វ​មាន​ជីវិត​ទាំង​បួនព្រមទាំងនៅកណ្ដាល​ពួក​ចាស់​ទុំ​ទាំងឡាយ​កូន​ចៀម​នោះ​មាន​ស្នែង​ប្រាំពីរភ្នែកប្រាំពីរគឺជា​ព្រះ​វិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ចាត់​ឲ្យ​ទៅ​ពាស​ពេញ​លើផែនដី 7កូនចៀម​នោះ​ក៏​មកយកសៀវភៅពី​ព្រះ​ហស្ដ​ស្ដាំ​របស់​ព្រះអង្គ​ដែល​គង់​នៅ​លើបល្ល័ង្ក​នោះ។ 8ពេលកូន​ចៀម​មកយកសៀវភៅនោះសត្វ​មាន​ជីវិត​ទាំង​បួន​និង​ពួក​ចាស់​ទុំ​ទាំង​ម្ភៃបួន​នាក់​ក៏​ក្រាបចុះនៅ​ពី​មុខកូនចៀម​នោះ​ម្នាក់ៗមាន​កាន់​ពិណមួយ​និង​ពានមាសពេញ​ទៅ​ដោយ​គ្រឿងក្រអូបដែលជា​សេចក្ដី​អធិស្ឋានរបស់ពួកបរិសុទ្ធ 9អ្នកទាំងនោះ​ក៏​ច្រៀងចម្រៀងថ្មីមួយថា៖ ​«ព្រះអង្គ​ស័ក្ដិសម​នឹង​យកសៀវភៅនេះនិងបកត្រា​នៅលើ​សៀវភៅ​នេះ​ដ្បិត​ព្រះអង្គ​ត្រូវ​បាន​គេ​សម្លាប់​ហើយ​បាន​លោះមនុស្សពីគ្រប់ទាំងកុលសម្ព័ន្ធ​គ្រប់​ភាសា​គ្រប់​ជនជាតិនិង​គ្រប់​ប្រទេស​សម្រាប់​ព្រះជាម្ចាស់ដោយសារឈាម​របស់​ព្រះអង្គ 10និងបាន​ធ្វើ​ឲ្យ​ពួកគេត្រលប់ជានគរមួយនិង​ជា​ពួក​សង្ឃសម្រាប់ព្រះជាម្ចាស់​នៃ​យើងហើយ​អ្នក​ទាំងនោះ​នឹង​សោយរាជ្យលើផែនដី»។ 11នោះខ្ញុំ​ឃើញហើយសំឡេងទេវតាជាច្រើននៅ​ជុំ​វិញបល្ល័ង្កសត្វ​មាន​ជីវិត​និង​ពួក​ចាស់​ទុំរីឯចំនួនទេវតា​ទាំងនោះ​មាន​រាប់​ពាន់​រាប់​ម៉ឺន​ 12នាំគ្នាបន្លឺសំឡេង​ឡើង​យ៉ាងខ្លាំងៗថា៖ ​«កូនចៀមដែល​គេ​បាន​សម្លាប់​នោះ​ស័ក្ដិសម​នឹង​ទទួលអំណាចទ្រព្យសម្បត្ដិប្រាជ្ញាឥទ្ធិឫទ្ធិកិត្ដិយសសិរីរុងរឿងនិង​ព្រះ​ពរ»។ 13នោះខ្ញុំ​ក៏​គ្រប់ទាំងជីវិតដែល​បាន​បង្កើត​មក​ដែល​នៅស្ថានសួគ៌នៅផែនដី​នៅ​ក្រោមដីនិងនៅក្នុងសមុទ្រព្រមទាំង​អ្វីៗ​ទាំងអស់​ដែល​នៅ​ស្ថាន​ទាំងនោះ​និយាយថា៖ ​«សូម​ឲ្យ​ព្រះអង្គ​ដែលគង់លើបល្ល័ង្កនិងកូនចៀម​បាន​ប្រកប​ដោយ​ព្រះពរកិត្ដិយសសិរីរុងរឿងនិង​ព្រះ​ចេស្ដារហូតអស់កល្បជានិច្ច»។ 14រីឯសត្វ​មាន​ជីវិត​ទាំង​បួន​ក៏​និយាយថា៖ ​«អាម៉ែន!» ​នោះ​ពួក​ចាស់​ទុំ​ក៏​ក្រាបថ្វាយបង្គំ
Copyright information for KhmKCB